មកស្គាល់អត្ថន័យស្តាយ៍អបអរគ្រាប់បាល់ '304' របស់តារាវ័យក្មេង Lamine Yamal
- Aa2888 Sport
- Jul 11, 2024
- 1 min read
ថ្ងៃអាទិត្យទី 14 ខែកក្កដានេះ Lamine Yamal នឹងលេងក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន។

តារាឆ្នើមរបស់ក្លិប Barcelona ដែលជាកីឡាករក្មេងជាងគេមិនធ្លាប់មានក្នុងការប្រកួតនោះ បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម៣លើក និងស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលពេលប្រកួតជាមួយក្រុមបារាំង ដោយបានជួយឱ្យក្រុមអេស្ប៉ាញទទួលបានកៅអីរបស់ពួកគេនៅក្នុងការប្រកួតចុងក្រោយ។
នៅពេលបាល់បំប៉ោងសំណាញ់ទីហើយ ខ្សែបម្រើស្លាបវ័យក្មេងម្នាក់នេះ បានអបអរវាជាមួយនឹងកាយវិការ '304' ដែលជាស្ដាយ៍ជាប្រចាំរបស់គាត់។ តើវាមានន័យយ៉ាងណា?

'304' តំណាងឱ្យលេខកូដតំបន់ Rocafonda ដែលជាសង្កាត់ក្រីក្របំផុតមួយនៅតំបន់ Catalonia ដែលជាកន្លែង Lamine បានកើត និងធំឡើងនៅទីនោះ។
កីឡាករវ័យក្មេងតំណាងឱ្យឫសគល់កំណើតរបស់គាត់ដោយមោទនភាព សូម្បីតែ នៅលើស្បែកជើងបាល់ទាត់របស់គាត់ក៏មានលេខ “304” ជាការរំលឹករៀងរហូត នៃការចាប់ផ្តើមអាជីពដ៏រាបទាបរបស់គាត់។
Comments