ក្រុមអ្នកមានបុណ្យតែក្រ Barcelona ទទួលបានផលប្រយោជន៍ពី VAR ច្រើនជាងគេក្នុង La Liga គិតត្រឹមខែមករាឆ្នាំ២០២៥ នេះបើយោងតាម Diario AS' Ruby Ares ។

បច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្ដាល Video Assistant Referee បានជួយក្លិបមានមូលដ្ឋាននៅទឹកដីកាតាឡាន់នេះចំនួន៨ដង ច្រើនជាងគេបំផុតក្នុងលីគ។
ក្លិបដែលឈរលេខ២គឺ Villarreal ទទួលបាន៧លើក។ Athletic Club បញ្ចប់ចំណាត់ថ្នាក់លេខ 3 ដោយមាន 6 លើក។
ចំណែកបងប្អូនខាង Real Madrid និង Atletico Madrid ទទួលផលចំណេញពីការសម្រេចចិត្ត VAR តែបីប៉ុណ្ណោះ។ នៅពេលផ្តោតជាពិសេសលើការពិនិត្យក្នុងករណីផ្ដល់ប៉េណាល់ទី ក្លិបដែលទទួលបានបាល់ពិន័យពី VAR ច្រើនជាងគេគឺAthletic Club ដែលទទួលបាន 4 ដង។

ទោះបីជាVAR ផ្ដល់ផលឱ្យ FC Barcelona ដល់ទៅ៨ ដងតែផលពីការពិនិត្យហើយផ្ដល់បាល់ប៉េណាល់ទីមានតែម្ដងប៉ុណ្ណោះ។ លេខទាំងនេះបង្ហាញពីឥទ្ធិពលខុសគ្នានៃ VAR នៅគ្រប់ក្រុមផ្សេងៗគ្នា មិនត្រឹមតែប៉ះពាល់ដល់ការប្រកួតតែមួយប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដល់ទិដ្ឋភាពទូទៅនៃលីគផងដែរ។
Kommentare