UEFA ដាក់ទណ្ឌកម្មក្លិប Rangers របស់ស្កុតឡេន ពីបទអ្នកគាំទ្រលើកបដារបង្ហាញអត្ថន័យរើសអើង និងប្រកាន់ពូជសាសន៍
- Aa2888 Sport
- Mar 26
- 1 min read
AA2888 SPORT NEWS: ក្លិប Rangers នឹងត្រូវលេងក្នុងលក្ខខណ្ឌបិទកីឡដ្ឋានមួយប្រកួត បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេលើកផ្ទាំងបដាដ៏ចម្រូងចម្រាស ក្នុងអំឡុងការប្រកួត Europa League ជុំទី 16 ជើងទីពីរជាមួយនឹងក្រុម Fenerbahce ។

UEFA ដាក់ទណ្ឌកម្មក្លិប Rangers របស់ស្កុតឡេន ពីបទអ្នកគាំទ្រលើកបដារបង្ហាញអត្ថន័យរើសអើង និងប្រកាន់ពូជសាសន៍ ។
បដាសរសេរថា៖ "Keep your woke ideology away. Protect Europe." ។ UEFA បានចាត់ទុកសារនេះថាជាការ "ប្រកាន់ពូជសាសន៍ និងការរើសអើង" ដែលអត្ថន័យនេះ នាំឱ្យមានការចោទប្រកាន់មកលើក្លិបស្កុតឡេន Rangers។
ជាលទ្ធផល Rangers នឹងត្រូវពិន័យដោយលេងការប្រកួតបិទទ្វារមួយប្រកួត ហើយប្រសិនបើសកម្មភាពនេះកើតឡើងដដែលក្នុងរយៈពេល២ឆ្នាំខាងមុខ ការពិន័យនឹងកាន់តែធ្ងន់។

លើសពីនេះ ក្លិបត្រូវបានពិន័យជាប្រាក់ចំនួន 30,000 អឺរ៉ូ។ ការដាក់ទណ្ឌកម្មបន្ថែមទៀតរួមមានការផាកពិន័យចំនួន 4,500 អឺរ៉ូសម្រាប់ការបោះវត្ថុរឹងចូលទីលាន និងការផាកពិន័យចំនួន 8,000 អឺរ៉ូផ្សេងទៀតសម្រាប់ការប្រព្រឹត្តមិនត្រឹមត្រូវរបស់កីឡាករ។
Rangers បានថ្កោលទោសចំពោះសកម្មភាពរបស់អ្នកគាំទ្ររបស់ពួកគេ និងបានប្រកាសហាមប្រាមអស់មួយជីវិតសម្រាប់អ្នកពាក់ព័ន្ធ។ ក្លិបបានបញ្ជាក់ថា៖ «ការដាក់ទណ្ឌកម្មនេះគួរតែជាការរំលឹកដ៏ធ្ងន់ធ្ងរ និងសំខាន់មួយដល់អ្នកគាំទ្រក្រុមតូចដែលធ្វើឲ្យខូចឈ្មោះ Rangers»។ ~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Commentaires