Jan Oblak និង Diego Alves គឺជាអ្នកចាំទីតែពីរនាក់គត់ដែលអាចសង្គ្រោះបាល់ប៉េណាល់ទីរបស់ Leo Messi និង Cristiano Ronaldo ។

លេងឱ្យ Atletico Madrid ជាច្រើនឆ្នាំ Oblak បានទប់មិនឱ្យ Messi ស៊ុតប៉េណាល់ទីចូលក្នុងការប្រកួត Copa del Rey រដូវកាល 2014/15 ទល់នឹង Barcelona ។ ហើយថ្មីៗនេះ គាត់បានសង្គ្រោះបាល់ប៉េណាល់ទីពីការស៊ុតរបស់ Cristiano Ronaldo ជាលើកដំបូងនៅក្នុងការប្រកួត Euro ថ្មីៗនេះ ក្នុងជំនួបរវាងស្លូវេនី និងព័រទុយហ្គាល់។

អ្នកចាំទីផ្សេងទៀតដែលអាចទប់មិនមិនឱ្យMessi និង Ronaldo ស៊ុតប៉េណាល់ទីទម្លាយដៃរបស់គាត់គឺ Diego Alves ដែលភាគច្រើន គាត់លេងឱ្យ Valencia ។ អ្នកចាំទីប្រេស៊ីលបានសង្គ្រោះបាល់ពីការស៊ុតរបស់ Cristiano បីដង (ក្នុងឆ្នាំ 2009/10, 2014/15, 2016/17) និង Messi ម្តង (2011/12) ។

Comments