ព្រះខ័នរាជស្វាយរៀងនឹងលេងពានអន្តរជាតិ២នៅចុងឆ្នាំនេះ
- Aa2888 Sport
- May 7, 2024
- 1 min read
Updated: May 8, 2024
បន្ទាប់ពីបញ្ចប់ភារៈកិច្ចនៅក្នុងជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២៣/២៤ នេះទៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងហ្វូតបលក្លិប ឯ.ក នឹងត្រូវតំណាងឱ្យកម្ពុជាចូលរួមការប្រកួតពានរង្វាន់ចំនួន២នៅចុងឆ្នាំនេះ។
ពានរង្វាន់ដែលពួកគេចូលរួមមានដូចជា បានរង្វាន់ក្លិបអាជីពលំដាប់អាស៊ាន AFF ASEAN Club Championship (ACC) Shopee Cup 2024/25 ។ ពិធីចាប់ឆ្នោតផ្លូវការជ្រើសរើសគូប្រកួតគឺនៅ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១១ព្រឹក ទីក្រុង ហូជីមីញ ប្រទេសវៀតណាម។

ពានរង្វាន់មួយទៀតគឺ 2024–25 AFC Challenge League ដែលក្លិបមានមូលដ្ឋានក្នុងខេត្តស្វាយរៀងមួយនេះនឹងត្រូវលេងក្នុងវគ្គជម្រុះ playoff។ 2024-25 AFC Challenge League (ACGL) នឹងជាពានរង្វាន់ក្លិបអាជីពលើកដំបូងនៃចង្កោមពាន AFC Challenge League ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC)។
វានឹងមានក្រុមចំនួន 20ចូលរួមប្រកួតប្រជែង ហើយវានឹងក្លាយជាការប្រកួតប្រជែងក្លិបលំដាប់ទីបីដែលត្រូវបានរៀបចំឡើងដោយ AFC ចាប់តាំងពី AFC President's Cup ដែលត្រូវបានបញ្ឈប់បន្ទាប់ពីការបោះឆ្នោតឆ្នាំ 2014។

ក្លិបព្រះខ័នរាជស្វាយរៀងចូលរួមក្នុងពានរង្វាន់ទាំង២នេះ ដោយសារតែពួកគេគឺជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល២០២៣/២៤ ខណៈ Shopee Cup 2024/25 ត្រូវលេងក្នុងវគ្គជម្រុះ playoff ដូចគ្នា៕
Comments