អេស្បាញអាចនឹងទទួលបានការផាកពិន័យរហូតដល់ ៣ម៉ែនអឺរ៉ូ សម្រាប់ការបង្ខំ Lamine Yamal ឱ្យ "ធ្វើការ" នៅពេលយប់ នេះបើយោងតាម ZDF ។

នោះក៏ព្រោះតែច្បាប់របស់អាឡឺម៉ង់ចែងថា យុវជនដែលមានអាយុក្រោម 18 ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យធ្វើការក្រោយម៉ោង 8 យប់ រួមទាំងជនបរទេសដែលស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ (ដូចជា Yamal ដែលលេងបាល់ទាត់អាជីពនៅ Euros)។
មានការលើកលែងចំពោះកីឡាករកីឡាវ័យក្មេង ដោយបញ្ជាក់ថា ពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើការនៅក្នុងព្រឹត្តិការណ៍កីឡារហូតដល់ម៉ោង 11 យប់។

អេស្ប៉ាញទំនងជានឹងជៀសវាងការដាក់ទណ្ឌកម្មមួយនេះ។ យោងតាមអ្នកជំនាញផ្នែកច្បាប់លោក Stephan Graf ការបំពានច្បាប់នេះមិនមានផលវិបាកចំពោះកីឡាទេ។ ទោះយ៉ាងណាក៏ដោយ ឱកាសតិចតួចនៃរឿងនេះ(ការពិន័យ)កើតឡើង។
Comments