ខ្សែប្រយុទ្ធ សុក សំណាងរបស់ស្វាយរៀងចូលនិវត្តន៍ពីបាល់ទាត់ហើយ
- Aa2888 Sport
- May 23, 2024
- 1 min read
ខ្សែប្រយុទ្ធ សុក សំណាង របស់ក្លិបព្រះខ័នរាជស្វាយរៀង បានសម្រេចចិត្ត ចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ នេះបើតាមការប្រកាសរបស់ក្លិបក្នុងទំព័រហ្វេសបុករបស់ខ្លួន កាលពីប៉ុន្មាននាទីមុននេះ។

សុក សំណាង ជាសមាជិកដ៏សំខាន់របស់ក្លិបមានមូលដ្ឋានក្នុងខេត្តស្វាយរៀងតាំងពីឆ្នាំ ២០១០មក ហើយគាត់បានចូលរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យរបស់ក្លិប ដោយបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ៣លើក និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ចំនួន៥លើក។

ក្នុងជម្រើសជាតិកម្ពុជាវិញ សំណាងធ្លាប់លេងក្នុងក្រុមជម្រើសជាតិវ័យក្រោម២២ឆ្នាំ ២៣ឆ្នាំ និងក្រុមឈុតធំបាន ៤ ប្រកួតផងដែរ៕
Comments