វិញ្ញាសាបាល់ទាត់ SEA GAMES 2025 នៅថៃមានការផ្លាស់ប្ដូរហើយ
- Aa2888 Sport
- 4 days ago
- 1 min read
AA2888 SPORT NEWS: សមាគមកីឡាបាល់ទាត់ថៃ (FAT) បានដាក់ស្នើនូវរូបមន្តប្រកួតថ្មីដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន( AFF) សម្រាប់ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ឆ្នាំ២០២៥ (SEA GAMES 2025)។ នេះជាការបំបែក៖

- ១១ក្រុម ចែកជា ៣ពូល
- ១ពូលមាន៣ក្រុម (មានថៃជាម្ចាស់ផ្ទះ) ២ពូលទៀតមាន៤ក្រុម
- ក្រុមកំពូលតារាងទាំងបីពូល និងក្រុមលេខ២ល្អបំផុតមួយក្រុម នឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ហេតុផលនៅពីក្រោយទម្រង់ថ្មីនេះគឺដើម្បីកាត់បន្ថយចំនួនការប្រកួតមកត្រឹម 4 ទៅ 5 ក្នុងមួយពូល ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការអស់កម្លាំង និងរបួសរបស់កីឡាករ។
មុននេះថៃក៏បានកែប្រែច្បាប់កីឡាករដែរ មិនអនុញ្ញាតឱ្យមានកីឡាករចាស់ៗ(លើសអាយុ៣នាក់)ទៀតទេ ។ ដូច្នេះនៅឆ្នាំ 2025 ក្រុមទាំងអស់នឹងមានតែកីឡាករ U-22 ប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិកាសរណ៍ស៊ីហ្គេមលើកទី៣៣ (SEA GAMES 2025) នៅប្រទេសថៃចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃអាទិត្យទី ០៧ ដល់ ១៩ ខែ ធ្នូឆ្នាំ២០២៥៕
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Comments