Ryan Giggs ត្រលប់មកបង្វឹកជាលើកដំបូងចាប់តាំងពីលាលែងតំណែងអ្នកចាត់ការជម្រើសជាតិវេលស៍៤ឆ្នាំមុន
- Aa2888 Sport
- Nov 3, 2024
- 1 min read
វីរបុរសក្រុមបិសាចក្រហមលោក Ryan Giggs បានត្រលប់មកបង្វឹកក្រុមបាល់ទាត់ម្តងទៀតជាលើកដំបូង ចាប់តាំងពីការចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុមជម្រើសជាតិវែល។

Giggs ត្រូវបានគេប្រទះឃើញបង្វឹកក្រុម Salford City ដែលជាក្រុមដែលគាត់ក៏ជាសហម្ចាស់ផងដែរ។ អតីតកីឡាករវ័យ 50 ឆ្នាំរូបនេះ ក៏មានវត្តមានក្នុងការប្រកួត ស្មើ 2-2 របស់ Salford ទល់នឹង Fleetwood Town ផងដែរ។ វីរបុរសជម្រើសជាតិវេលស៍រូបនេះបានឈរនៅក្បែរគ្រូបង្គោលរបស់ Salford លោក Karl Robinson ។

Giggs ជាសហកម្មសិទ្ធិលើក្រុម Salford ដែលលេងក្នុងក្របខណ្ឌ League Two ជាមួយនឹងមិត្តរួមក្រុម Man United គឺ Gary និង Phil Neville, Nicky Butt និង Paul Scholes ។

បុរសសញ្ជាតិវេលស៍បានលាលែងពីតួនាទីរបស់គាត់ជាអ្នកចាត់ការជម្រើសជាតិវេលស៍ក្នុងឆ្នាំ 2020 ដោយសារតែមានការពន្យារពេលក្នុងការកាត់ក្តីអំពើហិង្សាក្នុងគ្រួសាររបស់គាត់ ដែលគាត់បានសារភាពថាមិនមានកំហុស។
គាត់បាននិយាយថាគាត់មិនចង់ធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការ World Cup របស់ក្រុមហើយលោកសុខចិត្តលាលែងក្នុងកាលនោះ៕
Comments