AA2888 SPORT NEWS: អាយុ 40 ឆ្នាំទៅហើយតែគុណផលលេងដូចក្មេងវ័យ២០ឆ្នាំ តើRonaldo ប្រកាន់ខ្ជាប់របបអាហារអ្វីខ្លះ?
- Aa2888 Sport
- Feb 6
- 1 min read
Updated: Feb 7
AA2888 SPORT NEWS: ខួបកំណើតគម្រប់ 40 ឆ្នាំរបស់ Cristiano Ronaldo ត្រូវបានប្រារព្ធ និងអបអរនៅជុំវិញពិភពបាល់ទាត់ ខណៈមនុស្សជាច្រើនបានសាទរគាត់ថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតមិនធ្លាប់មាន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលចំពោះ Ronaldo គឺគាត់បន្តស៊ុតបញ្ចូលទីមិនឈប់ឈរ។ ខ្សែប្រយុទ្ធ Al Nassr រូបនេះ រកបានពីរគ្រាប់ក្នុងជ័យជម្នះ 4-0 ក្នុងការប្រកួតមួយមុនដល់ថ្ងៃខួបកំណើតរបស់គាត់៥ថ្ងៃ។
ដូច្នេះតើអ្វីទៅជារបបអាហារសម្ងាត់របស់ Ronaldo?
យោងតាមអ្នកជំនាញអាហារូបត្ថម្ភរបស់ Ronaldo គាត់មិនដែលញ៉ាំអាហារកកនោះទេ។ វីរបុរសជម្រើសជាតិ ព័រទុយហ្គាល់ក៏មិនញ៉ាំសាច់អាំង ជាមួយសាលាដនោះដែរ ប្រសិនបើគាត់ញ៉ាំនៅភោជនីយដ្ឋាន ឬឆ្ងាយពីផ្ទះរបស់គាត់។
Cristiano ចូលចិត្តញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងចៀសវាងជាតិស្ករ ខណៈដែលគាត់ចូលចិត្តអាហារខ្លាញ់ដែលមានសុខភាពល្អ កាបូអ៊ីដ្រាតគ្រាប់ធញ្ញជាតិ និងផ្លែឈើ និងបន្លែ។

នៅ Euros ក្នុងឆ្នាំ 2020 Ronaldo បានយកដប Coca-Cola ចេញពីលើតុរបស់គាត់ ដោយយកដបទឹកដាក់ពីមុខជំនួសវិញ។

ម្ហូបដែល Ronaldo ចូលចិត្តជាងគេគឺម្ហូបព័រទុយហ្គាល់ ដែលគេនិយមហៅថា Bacalhau a Bras។
Bacalhau a Bras គឺជាអាហារដែលមានអំបិល ខ្ទឹមបារាំង ដំឡូងបារាំង និងស៊ុត។ Ronaldo រកបាន ២១ គ្រាប់សម្រាប់ Al Nassr ក្នុងរដូវកាលនេះ។ ~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://a.aa2888.city
コメント