យោងតាម Diario AS ក្លិប Real Madrid គ្រោងនឹងធានាថា Bellingham រកប្រាក់ឈ្នួលបានច្រើនដូច Vini Jr, និង Mbappe ជាមួយនឹងការកែប្រែកិច្ចសន្យា ឬក៏តំឡើងប្រាក់ថ្លៃពលកម្ម។

ពួកគេចង់ផ្តល់រង្វាន់ដល់គាត់សម្រាប់ការងារដ៏គួរឱ្យចាប់អារម្មណ៍ ចាប់តាំងពីបានចូលរួមជាមួយក្លិបដោយធានាថាប្រាក់ឈ្នួលរបស់គាត់គឺប្រហាក់ប្រហែលនឹងប្រាក់ដែល Vinicius Jr និង Kylian Mbappe រកបាន។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបច្ចុប្បន្នគឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្លិបជាមួយនឹងប្រាក់ឈ្នួល 20 លានអឺរ៉ូក្នុងមួយរដូវកាល។ Mbappe ក៏រកបានប្រហែល 15 លានអឺរ៉ូ រួមជាមួយនឹងប្រាក់រង្វាន់បន្ថែម។
អធិរាជសចង់ធានាថា Bellingham មិនមានអារម្មណ៍ច្រណែនិងធ្លាក់តម្លៃ ហើយចង់បង្កើនប្រាក់ឈ្នួលរបស់គាត់ដល់ចំនួនប្រហាក់ប្រហែលនឹងអ្នកទាំងពីរនេះ។
កីឡាករសញ្ជាតិអង់គ្លេសវ័យ 21 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 6 ដងក្នុងការបង្ហាញខ្លួន 21 ប្រកួតនៅរដូវកាលនេះ។
Comments