Cadena Ser អះអាងថា Real Madrid កាន់តែមានការខកចិត្តក្នុងការតាមប្រមាញ់ខ្សែការពារ Alphonso Davies របស់ Bayern Munich ។

កម្រិតទុទិដ្ឋិនិយមរបស់ថ្នាក់ដឹកនាំ Real Madrid កំពុងតែកើនឡើងលើស្ថានភាពកិច្ចព្រមព្រៀងពិសេសនេះ បន្ទាប់ពីពួកគេបានឃើញគាត់ផ្លាស់ប្តូរជំហរនៃការបន្តកុងត្រាឡើងវិញ។
Real Madrid មានអារម្មណ៍ថាដំបូងឡើយការស្វែងរកឱកាសផ្ទេរយកកីឡាករ Davies ស្ថិតក្នុងកម្រិត ជិតដល់ការបញ្ចប់ដោយជោគជ័យ ប៉ុន្តែឥឡូវនេះ ស្ថានភាពធ្លាក់ដល់ 50/50 ខណៈដែល Bayern ព្យាយាមឱ្យគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។

អញ្ចឹងហើយ! ក្លិបបានដាក់ឱសានវាទយ៉ាងតឹងរ៉ឹងដល់ខ្សែការពារសញ្ជាតិកាណាដា ដើម្បីផ្តល់ចម្លើយចុងក្រោយរបស់គេនៅខែមករា។ ប្រសិនបើគាត់មិនបានផ្ដល់ចម្លើយទេ ស្ដេចស នឹងឈានទៅរកគោលដៅខ្សែការពារឆ្វេងផ្សេងទៀត។
Davies បានបង្ហាញខ្លួនចំនួន 20 លើកសម្រាប់ក្រុម Bayern នៅរដូវកាលនេះ ដោយបញ្ជូនបាល់ចំនួន 3 ដងក្នុងការប្រកួតទាំងអស់។
Comments