Nico Williams សរសើរ ខ្សែបម្រើ Real Madrid ម្នាក់ថាបញ្ជូនបាល់ត្រង់ដូចមានភ្នែកមួយគូទៀតនៅខាងក្រោយ
- Aa2888 Sport
- Jul 4, 2024
- 1 min read
ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ Nico Williams បាននិយាយថា៖ «យើងទាំងអស់គ្នាស្គាល់ Kroos ។ គាត់គឺជាអ្នកបញ្ជូនបាល់ដ៏អស្ចារ្យហាក់ដូចជាគាត់មានភ្នែកមួយគូនៅខាងក្រោយ » ។

Williams បានបន្ថែមថា៖ «ការពិតគឺថាគាត់ជាកីឡាករពេញលេញមួយរូប។ គាត់នឹងត្រូវរត់យ៉ាងច្រើនក្នុងការងារការពារ [តទល់នឹងយើង] ។ »
Kroos ត្រូវបានគេរំពឹងថានឹងក្លាយជាគន្លឹះសម្រាប់ជម្រើសជាតិអាឡឺម៉ង់ នៅពេលពួកគេជួបជាមួយអេស្ប៉ាញក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ Euro 2024 នៅថ្ងៃសុក្រស្អែកនេះ។

អាល្លឺម៉ង់បង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតដោយឈ្នះបី និងស្មើមួយក្នុងចំណោមការប្រកួតទាំងបួនរបស់ពួកគេ។ កីឡាករ Antonio Rudiger របស់ Real Madrid នឹងត្រូវទទួលភារកិច្ចការពារប្រឆាំងនឹង Williams និងក្រុមខ្សែប្រយុទ្ធអេស្ប៉ាញដទៃទៀត»។

សម្រាប់ Kroos អាជីពបាល់ទាត់របស់គាត់នឹងឈានដល់ទីបញ្ចប់នៅពេលដែលការប្រកួតរបស់អាល្លឺម៉ង់បញ្ចប់។ វាជាដំណើរដ៏គួរឲ្យកត់សម្គាល់សម្រាប់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ។
Commentaires