Messi អាចនឹងលេងមឱ្យជម្រើសជាតិ២នេះក្នុង Euro 2024 ប្រសិនបើគាត់មិនលេងឱ្យអាហ្សង់ទីនក្នុងពេលបច្ចុប្បន្ន
- Aa2888 Sport
- Jul 5, 2024
- 1 min read
Lionel Messi បច្ចុប្បន្នកំពុងប្រជែងយកពាន Copa America ជាលើកទីពីររបស់គាត់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនបើគាត់ជ្រើសរើសផ្លូវផ្សេង គាត់អាចនឹងបង្ហាញខ្លួនយ៉ាងត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ Euros នៅរដូវក្តៅនេះ។

វីរបុរសក្លិប Barcelona រូបនេះបានផ្លាស់ទៅប្រទេសអេស្ប៉ាញនៅអាយុ 13 ឆ្នាំដើម្បីចូលរួមជាមួយសាលាយុវជនថ្នាល La Masia ហើយទទួលបានសញ្ជាតិអេស្ប៉ាញជាច្រើនឆ្នាំក្រោយមក។
នេះធ្វើឱ្យគាត់មានសិទ្ធិលេងឱ្យជម្រើសជាតិអេស្ប៉ាញ ។ អតីតគ្រូបង្វឹកអេស្ប៉ាញលោក Vicente del Bosque ដែលបានបង្ហាញថា សមាគមកីឡាបាល់ទាត់អេស្ប៉ាញ ពិតជាបានព្យាយាមបញ្ចុះបញ្ចូល Leo ឱ្យតំណាងឱ្យក្រុមគោជល់ មុនពេលដែលគាត់បានប្តេជ្ញាចិត្តលេងឱ្យប្រទេសកំណើតអាហ្សង់ទីន។

វាអាចជាការភ្ញាក់ផ្អើលមួយ ប៉ុន្តែ Messi ក៏មានអាចសិទ្ធិតំណាងឱ្យជម្រើសជាតិអ៊ីតាលីផងដែរ។ ជីតាទួតរបស់គាត់បានធ្វើចំណាកស្រុកពីឧបទ្វីប Apennine ទៅកាន់ប្រទេសអាហ្សង់ទីននៅចុងទសវត្សរ៍ឆ្នាំ 1800 ដែលកាលនោះប្រជាជននៅអឺរ៉ុបតែងតែធ្វើដំណើតាមសំពៅទៅកាន់ទ្វីបអាមេរិកខាងត្បូង។
គ្រាន់តែប៉ុណ្ណេះនឹងធ្វើឱ្យ Messi មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លិខិតឆ្លងដែនអ៊ីតាលីផងដែរ។
ផ្ទុយទៅវិញ Leo បានជ្រើសរើសតំណាងឱ្យក្រុមពពកសរអាហ្សង់ទីន ហើយបបានជួយជម្រើសជាតិមួយនេះឈ្នះពាន Copa America និង 2022 World Cup៕
Comments