Man City ឈ្នះ Tottenham យប់មិញតែ Arsenal កំពុងឈឺចាប់ខ្លាំង
- Aa2888 Sport
- May 15, 2024
- 1 min read
ក្រុមសំពៅលើទឹក Manchester City បានទទួលជ័យជម្នះ២ទល់០លើក្រុម Tottenham ក្នុងការប្រកួតពានរង្វាន់ Premier League សប្ដាហ៍ទី៣៧ កាលពីយប់មិញ។
ខ្សែប្រយុទ្ធជម្រើសជាតិន័រវេស Erling Haaland បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយទទួលបានបាល់ពីខ្សែបម្រើ Kevin De Bruyne នៅដើមតង់ទីពីរឱ្យ Man City នៅកីឡដ្ឋាន Tottenham Hotspur និងបានស៊ុតបាល់ប៉េណាល់ទីចុងម៉ោងដើម្បីបិទការប្រកួតយកបីពិន្ទុ។
ជ័យជម្នះនេះធ្វើឱ្យក្រុមរបស់លោក Pep Guardiola នាំមុខក្រុម Arsenal ពីរពិន្ទុនៅលើកំពូលតារាង ហើយមានន័យថា ជ័យជម្នះនៅ Etihad ទល់នឹង West Ham នៅថ្ងៃអាទិត្យនឹងធ្វើឱ្យពួកគេក្លាយជាជើងឯកសម្រាប់រដូវកាលទី 4 ជាប់ៗគ្នា ដោយមិនគិតពីលទ្ធផលរបស់ក្រុមកាំភ្លើងធំជាមួយនឹងក្រុម Everton ។ គ្មានក្រុមណាមួយក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដែលធ្លាប់ឈ្នះពាន PL បួនជាប់ៗគ្នានោះទេ។
ការបរាជ័យសម្រាប់ក្រុម Spurs ក៏មានន័យថា Aston Villa នឹងទទួលបានក្របខ័ណ្ឌ Champions League មួយក្នុងចំណោម៤ក្រុមចូលរួមដូចជា City, Arsenal និង Liverpool ក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អឺរ៉ុបនៅរដូវកាលក្រោយ។
ការប្រកួតដែលធ្វើឡើងនៅភាគខាងជើងទីក្រុងឡុងដ៍ត្រូវបានគ្របដណ្ដប់ដោយការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញ អំពីថាតើអ្នកគាំទ្រម្ចាស់ផ្ទះ Tottenham ចង់ឱ្យក្រុមរបស់ខ្លួនប្រកួតចាញ់ City ជាជាងឱ្យក្រុម Arsenal លើកពានក្នុងនាមជាគូប្រជែងកៀកបំផុតក្នុងទីក្រុង។
អ្នកគាំទ្រក្រុម Spurs បានបង្ហាញអារម្មណ៍របស់ពួកគេចំពោះគូប្រជែង Arsenal ក្នុងនាទីបើកឆាក ដោយមានការស្រែកថា "ក្រោកឈរ ប្រសិនបើអ្នកស្អប់ Arsenal" បន្លឺឡើងជុំវិញកីឡដ្ឋាន។
Comments