គ្រូបង្វឹក Manchester United លោក Ruben Amorim ត្រូវពេលវេលា៣ឆ្នាំទៀត ទើបអាចកសាងក្រុមតាមការចង់បាន
- Aa2888 Sport
- Jan 15
- 1 min read
លោក Graeme Bailey អ្នកសារព័ត៌មានកីឡាប្រចាំប្រទេសអង់គ្លេស រាយការណ៍ថា អ្នកចាត់ការក្លិប Manchester United លោក Ruben Amorim គាត់ត្រូវការពេលវេលាទីផ្សារដោះដូរកីឡាករ៦លើកដើម្បីបង្កើតក្រុមតាមចក្ខុវិស័យរបស់គាត់។

ក្នុងមួយរដូវកាលទីផ្សារដោះដូរកីឡាករត្រូវបើក២ដង ហើយនេះមានន័យថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ត្រូវការរយៈពេល៣ឆ្នាំទើបអាចបំពេញបំណងរបស់គាត់ក្នុងការកែប្រែក្រុមថ្មី។
Manchester United មិនទាន់ធ្វើការចុះហត្ថលេខាកីឡាករថ្មីណាមួយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាបច្ចុប្បន្ន ដោយទុកឱ្យលោក Ruben Amorim មានជម្រើសធ្វើការកែតម្រូវភ្លាមៗ។

ថ្មីៗនេះ Amorim បានចាកចេញពី Sporting CP ទៅកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Manchester United បន្ទាប់ពីការបណ្តេញលោក Erik ten Hag ។
Comments