top of page

ហេតុផលមួយចំនួន Man Utd អាចផ្តួល Man City និងឈ្នះពាន FA Cup វគ្គផ្តាច់ព្រ័ត្រ

Writer: Aa2888 SportAa2888 Sport

បិសាចក្រហម Man Utd ត្រូវ​បាន​គេចាត់​ទុក​ថាជាក្រុម Underdog ក្នុងជំនួបប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន​រង្វាន់ FA Cup ក្នុង​កីឡដ្ឋាន​ Wembley នៅថ្ងៃសៅរ៍ ប៉ុន្តែមានហេតុផលជាច្រើនដែលគេជឿថា ពួកគេអាចបង្កឱ្យមានការភ្ញាក់ផ្អើល។

 

ការឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup គួរតែជាអ្វីដែលពេញចិត្តសម្រាប់អ្នកគាំទ្របាល់ទាត់ ប៉ុន្តែការពិតគឺអ្នកគាំទ្រ Manchester United ជាច្រើននឹងមានអារម្មណ៍ភ័យខ្លាចមុនការប្រកួតថ្ងៃសៅរ៍ទល់នឹង Manchester City ។


ជំនួបគូពិសេសរវាង Man City vs Liverpool
ជំនួបគូពិសេសរវាង Man City vs Liverpool

វាជារឿងងាយស្រួលដែលយើងមើលថាហេតុអ្វី Man City ទើបតែក្លាយជាម្ចាស់ជើងឯក Premier League ជាលើកទី៤ជាប់ៗគ្នា ខណៈដែល Man Utd បញ្ចប់​ក្នុងចំណាត់ថ្នាក់លេខ៨ ដែលជាទម្រង់លេងដ៏អាក្រក់បំផុតរបស់ពួកគេក្នុងយុគសម័យ Premier League។ Man City មានពិន្ទុ៣១ លើស United ខណៈគ្រាប់​បាល់ស៊ុតបញ្ចូលទីលើស៣៩ គ្រាប់។ ក្រុមរបស់លោក Pep Guardiola មិនចាញ់ក្នុងការប្រកួតណាមួយឡើយ ចាប់តាំងពីខែធ្នូ ខណៈដែល United បានរងបរាជ័យចំនួន 19 ដងក្នុងរដូវកាលនេះក្នុងគ្រប់ការប្រកួតទាំងអស់ ហើយជំពាក់គ្រាប់​បាល់​គេ​ទៀត។

 

សូម្បីតែ Gary Neville ដែលជាអ្នកគាំទ្រ Man Utd និងជាអតីតកីឡាករដ៏រឹងមាំបំផុតបានសារភាពថា គាត់មិនចង់ទៅមើលការប្រកួតនេះទាល់តែសោះបន្ទាប់ពីការឈឺចាប់នៃការបរាជ័យកាលពីឆ្នាំមុនជាមួយ Man City ។ ប៉ុន្តែកុំខ្លាច។ ទោះបីជាមានភាពអាប់អួរជុំវិញការប្រកួតវគ្គផ្តាច់ព្រ័ត្រក៏ដោយ មានហេតុផលជាច្រើនគេជឿថាក្រុមរបស់ Erik ten Hag អាចទាញការភ្ញាក់ផ្អើល និងឈ្នះពានរង្វាន់ FA Cup ។ យើងពន្យល់ពីមូលហេតុដូចតទៅ...

 

ភាពទន់ខ្សោយផ្លូវចិត្តក្លាយជាការជម្រុញទឹកចិត្ត


 Diogo Dalot បាននិយាយថា«៖សម្រាប់ខ្ញុំផ្ទាល់ វាផ្តល់ឱ្យខ្ញុំនូវថាមពលបន្ថែមទៀត»
Diogo Dalot បាននិយាយថា«៖សម្រាប់ខ្ញុំផ្ទាល់ វាផ្តល់ឱ្យខ្ញុំនូវថាមពលបន្ថែមទៀត»

យើងដឹងពីការពិតដែលមនុស្សគ្រប់គ្នារំពឹងថា Man City នឹងយកឈ្នះ United ។  City គឺជាក្រុមដែលមានភាគរយខ្ពស់ជាងគេបំផុតជាមួយនឹងហាងឆេងល្អលើស​លប់គឺ១/៣ សម្រាប់ជ័យជំនះសម្រាប់ក្រុមរបស់លោក Guardiola ។ ហើយគ្មាននរណាម្នាក់អាចប្រកែកជាមួយវាបានទេ។

 

ប៉ុន្តែ​ស្ថានភាព​របស់ Man Utd ក្នុង​នាម​ជា​ក្រុម​ខ្សោយ​ក៏​មាន​ន័យ​ថា​សម្ពាធ​ងាច​កែប្រែផ្លូវ​ចិត្តពួកគេ​នៅ​កីឡដ្ឋាន Wembley។ Diogo Dalot បាននិយាយថា«៖សម្រាប់ខ្ញុំផ្ទាល់ វាផ្តល់ឱ្យខ្ញុំនូវថាមពលបន្ថែមទៀត» ។

 

«យើងចង់ក្លាយជាក្រុមនាពេលអនាគត ដែលគ្រប់គ្នាគិតថានឹងឈ្នះដោយស្វ័យប្រវត្តិ។ ខ្ញុំបាននៅក្លិបនេះមួយរយៈហើយ ហើយខ្ញុំចង់ លេចធ្លោនៅក្នុងគ្រប់ការប្រកួត និងគ្រប់ពាន​រង្វាន់ដែលយើងលេង។ វា​ល្អ​ណាស់ ព្រោះ​វា​ផ្តល់​ថាមពល​ដល់​ខ្ញុំ​ថែម​ទៀត​ដើម្បី​ចង់​ឈ្នះ​វា»។

 

Man City កំពុង​អបអរពាន​លីគភ្លេចខ្លួន?


កីឡាករ Man City អបអរការឈ្នះពាន Premier League
កីឡាករ Man City អបអរការឈ្នះពាន Premier League

វាអាច​ជាហេតុផល​ដែល​យើង​គិត​ថា ពួកគេ​កំពុងភ្លេចខ្លួនដោយសារការ​អបអរ​ជ័យជម្នះ Premier League ។ កីឡាកររបស់ Man City ត្រូវបានអនុញ្ញាតិឱ្យសម្រាកបន្ទាប់ពីឈ្នះពាន Premier League ជាលើកទីបួនជាប់ៗគ្នាកាលពីថ្ងៃអាទិត្យមុន។ ជាការពិតណាស់ Grealish ត្រូវបានគេមើលឃើញថា ដើរ​មិន​ត្រង់ផ្លូវពេល​ចេញ​ពី​បារ និងភោជនីយដ្ឋាន Fenix នៅម៉ោង 5 ព្រឹក ខណៈដែល Kevin De Bruyne ត្រូវបានគេប្រទះឃើញដួររក​ផ្លូវមិមនឃើញនៅលើឡានតាក់ស៊ី។ Erling Haaland និង Rodri ក៏ចូល​ផ្ទះ​យឺត​ដែរ ដោយ​ពិសេស​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង។

 

អ្នក​គាំទ្រ​របស់​ United នឹង​សង្ឃឹម​ថា កីឡាករ Man Utd នៅជាប់ឥទ្ធិពល​នៃ​ការ​អបអរនៅកីឡដ្ឋាន​ Wembley។ លោក  Gary Neville បាននិយាយក្នុង Stick to Football៖ «រឿងដំបូងដែលខ្ញុំកំពុងគិត ហើយខ្ញុំសង្ឃឹមថាវាជាការពិតទៅចុះ។ ពួកគេ​អបអរមិនទាន់​អស់​ចិត្ត ហើយ​សង្ឃឹម​ថា យប់​ថ្ងៃ​ប្រកួតពួកគេ​លេង​មិន​បាន​ទៅ​ចុះ»។


កីឡាករ Man Utd មួយចំនួនជាពីរបួស៖


រដូវ​កាល​របស់ Man Utd ម្ដង​លិច​ ម្ដង​អណ្ដែត​ដោយ​បញ្ហា​របួស​តាំង​ពី​ដើម​ដល់​ចប់។ ក្រុម​របស់ Ten Hag បាន​រង​របួស​ជាង 60 ករណីផ្សេង​គ្នា ។


Lisandro Martinez ជាសះស្បើយពីរបួស​ហើយអាច​លេង​បាន​វិញ
Lisandro Martinez ជាសះស្បើយពីរបួស​ហើយអាច​លេង​បាន​វិញ

ប៉ុន្តែ​ដំណឹង​ល្អ​គឺ​ថា​ លោក ​នឹង​អាច​ដាក់​ក្រុមកីឡាករ​ខ្លាំង​បំផុត​មួយ​ក្នុង​យុទ្ធនាការ​នៅ​កីឡដ្ឋាន Wembley។ ការត្រលប់មកវិញរបស់ Lisandro Martinez ដែលបានចាប់ផ្តើមលេងបានតែ 10 ប្រកួតពេញមួយរដូវកាល ដោយសារបញ្ហារបួសចំនួនបីដាច់ដោយឡែកពីគ្នា គឺជាការជំរុញដ៏ធំបំផុតសម្រាប់ Ten Hag ខណៈដែល Raphael Varane អាចចាប់ផ្តើមក្នុងជម្រើស១១នាក់ជាមួយគាត់ បន្ទាប់ពីបាន​លេង​ត្រឹម 21 នាទីទល់នឹង Brighton ។

 

Harry Maguire និង Luke Shaw ទំនងជាមិនទាន់​រឹងមាំគ្រប់​គ្រាន់​នោះទេ ប៉ុន្តែ Marcus Rashford នឹងត្រលប់មកវិញ ហើយថែមទាំងមានឱកាសដែល Anthony Martial (ចងចាំគាត់ទេ?) បង្ហាញខ្លួន។ ឥឡូវនេះគឺជាពេលវេលាដើម្បីមើលថាតើ United អាចល្អប៉ុណ្ណាជាមួយនឹងកីឡាករល្អបំផុតរបស់ពួកគេភាគច្រើនដែលមាន។

 

Marcus Rashford រក​ឃើញចំណុច​ខ្លាំងរបស់ខ្លួនឡើង​វិញ

 

Rashford ពិតជាឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីគ្មានឈ្មោះក្នុងព្រឹត្តិការណ៍ Euro 2024។ ខ្សែប្រយុទ្ធរូប​នេះមិនអាចត្អូញត្អែរជាមួយនឹងការសម្រេចចិត្តរបស់ Gareth Southgate នោះទេ សា្របពេលគាត់​បង្ហាញទម្រង់​លេង​មិន​បាន​ល្អក្នុងរដូវកាលនេះខណៈដែល Jarrod Bowen និង Anthony Gordon លេងក្នុងតំណែងជាមួយគ្នា លេង​បានល្អជាង។


Marcus Rashford
Marcus Rashford

ចំណុចលេចធ្លោមួយទៀតនៃរដូវកាលនេះសម្រាប់ United គឺការលេចឡើងនៃតារាវ័យក្មេងរបស់ពួកគេ។ Kobbie Mainoo បានកាន់​កាប់ក្នុងតំបន់ខ្សែបម្រើ ហើយបានបង្ហាញថាជាកីឡាករដ៏គួរឱ្យរំភើបបំផុតមួយនៅក្នុងប្រទេស ខណៈដែល Alejandro Garnacho កាន់​តែ​ប្រសើរឡើងក្នុងឈុតធំ។

 

Rasmus Hojlund មានភាពរឹងមាំកាយសម្បទាពេញលេញ និងបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនពីរលើកចុងក្រោយរបស់គាត់។ Amad Diallo ក៏​មើល​ទៅ​ជា​គ្រោះថ្នាក់​គ្រប់​ពេល​ដែល​គាត់​បានចូល​លេង ដោយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ពេល​ប្រកួត​ជាមួយ Liverpool និង Newcastle

 

ក្មេងៗដែលលេងមិនមានការភ័យខ្លាចទាំងនេះអាចជាអាវុធសម្ងាត់របស់ United នៅ Wembley ហើយពួកគេទាំងអស់នឹងរីករាយនឹងឱកាសរបស់ពួកគេក្នុងការសរសេរឈ្មោះរបស់ពួកគេទៅក្នុងប្រវត្តិសាស្រ្តនៃទឹកដី​ផ្ទះរបស់ជម្រើសជាតិអង់គ្លេស។

 

កោះហៅវិញ្ញាណបិសាចមក​វិញ ក្រោយរក្សាភាពមិនដែលចាញ់ជាមួយ Liverpool

 

ជួបគ្នាពីរលើកចុងក្រោយជាមួយ Man City  ក្រុមបិសាចក្រហម Man Utdប្រហែលជាមិនមាន​លទ្ធផល​គាប់​ប្រសើរ​នោះទេ ប៉ុន្តែការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Liverpool នឹងផ្តល់ប្លង់មេសម្រាប់លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃសៅរ៍នេះ។ បិសាចក្រហមបានប្រឈមមុខជាមួយក្រុមរបស់លោក Jurgen Klopp ចំនួនបីដងក្នុងរដូវកាលនេះហើយមិន​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​ទាំង​អស់​នោះ​ទេ ដោយ​បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ម៉ោង​បន្ថែម។

 

ទន្ទឹមនឹងនេះដែរ City ក៏​លេង​មិន​ឈ្នះ Liverpool ដែរក្នុងរដូវកាលនេះ ហើយពួកគេមានសំណាងណាស់ដែលមិនចាញ់នៅកីឡដ្ឋាន Anfield ។ ប្រសិនបើ Man Utd អាច​ហៅ​ស្មារតី​ដូចគ្នា​ដែល​ពួកគេ​បាន​បង្ហាញ​នៅពេល​ជួប Liverpool នៅពេល​ពួកគេ​ជួប​ថ្ងៃសៅរ៍ ពួកគេ​មានឱកាស។

 

 

Comentários


AA2888 Sport News

AA2888 Sport: Where Passion Meets Performance

Are you ready to dive into the exhilarating realm of AA2888 Sport? This platform is more than just a sports website—it's a dynamic community where fans, athletes, and enthusiasts come together to celebrate their love for the game. Whether you're a die-hard supporter or a casual observer, AA2888 Sport has something for everyone. Let's explore the key features that make AA2888 Sport a standout destination in the sports world.

1. Real-Time Match Updates

At AA2888 Sport, staying updated with the latest match results is a breeze. Our real-time updates and detailed match summaries ensure you never miss a moment of the action. Whether it's a thrilling last-minute goal or a record-breaking performance, we've got you covered with comprehensive coverage of all the major sporting events. Our team of dedicated analysts provides in-depth commentary and insights, making sure you're always in the know.

2. In-Depth Player Profiles

Get to know your favorite athletes like never before with our comprehensive player profiles. Discover their career stats, personal stories, and off-field achievements. Whether it's a rising star making waves in the sports world or a seasoned veteran with a legacy of excellence, our profiles provide an inside look at what makes these players extraordinary. Learn about their training routines, career milestones, and the challenges they've overcome to reach the pinnacle of their sport.

3. Expert Analysis and Predictions

Looking for insights on upcoming matches? AA2888 Sport offers expert analysis and predictions to help you stay ahead of the game. Our team of seasoned analysts delves into team strategies, player form, and historical data to provide accurate and reliable predictions. Whether you're placing bets or simply want to impress your friends with your sports knowledge, our analysis gives you the edge you need.

4. Fan Engagement and Community

AA2888 Sport is more than just a website—it's a vibrant community of sports enthusiasts. Join our forums to discuss the latest matches, share your opinions, and connect with like-minded fans. Your voice matters, and we value the diverse perspectives that make our community unique. Participate in fan polls, contribute to discussions, and even write guest articles to share your insights with a wider audience.

5. Exclusive Content and Behind-the-Scenes Access

From exclusive interviews with athletes to behind-the-scenes footage, AA2888 Sport offers a treasure trove of unique content. Get an inside look at the lives of your favorite players and teams, and discover the stories that don't make the headlines. Our behind-the-scenes access provides a glimpse into the training sessions, locker room moments, and personal lives of athletes, making you feel closer to the action than ever before.

6. Sports Betting Tips and Strategies

For those interested in sports betting, AA2888 Sport provides valuable tips and strategies to enhance your betting experience. Our expert insights and odds analysis help you make informed decisions and maximize your chances of success. Learn about different betting markets, discover the latest trends, and get advice from seasoned bettors to improve your odds of winning.

7. Comprehensive Coverage of Major Events

AA2888 Sport takes you to the heart of major sports events, tournaments, and championships. Our live blogs, photo galleries, and video highlights ensure you get the full experience, no matter where you are. From the excitement of the opening ceremony to the thrill of the final whistle, our comprehensive coverage brings you closer to the action. Follow your favorite teams and players as they compete on the global stage, and relive the most memorable moments with our extensive archives.

Conclusion

AA2888 Sport is your ultimate destination for all things sports. With a commitment to providing top-notch content and fostering a passionate community, we invite you to join us on this exciting journey. Stay connected, stay informed, and most importantly, stay passionate about the game. Whether you're here for the latest match updates, in-depth player profiles, expert analysis, or fan engagement, AA2888 Sport has something for everyone. So, gear up and get ready to explore the thrilling world of AA2888 Sport—where passion meets performance.

FOLLOW US

  • Telegram
  • Instagram
  • Twitter
  • YouTube

Copyright 2024 AA2888 Sports, All rights reserved

bottom of page