ចុចស្ដាប់អត្ថបទ៖
យោងតាម The Athletic កីឡាករ Alphonso Davies លែងជាគោលដៅអាទិភាពសម្រាប់ Man Utd ទៀតហើយ។

ខ្សែការពារឆ្វេងរបស់ Bayern Munich ត្រូវបានគេមើលឃើញថា ជាជម្រើសរបស់បិសាចក្រហមក្នុងការពង្រឹងតំបន់ការពារដែលកំពុងចុះខ្សោយរបស់ក្រុម។ តម្លៃផ្ទេរនឹងមិនមានបញ្ហាទេ ចាប់តាំងពីកិច្ចសន្យារបស់ Davies ផុតកំណត់នៅរដូវក្តៅ។

ទោះជាយ៉ាងណាក៏ដោយ ការទាមទារប្រាក់ឈ្នួលរបស់កីឡាករជនជាតិកាណាដា ហាក់ដូចជាច្រើនពេកសម្រាប់ម្ចាស់ថ្មី ស្របពេល Man Utd កំពុងអនុវត្តន៍វិធីសាស្រ្តកាត់បន្ថយចំណាយតាមតែអាចធ្វើបាន។
Comments