កំពូលអ្នកជំនាញព័ត៌មានដោះដូរកីឡាករ Fabrizio Romano រាយការណ៍ថា Man United កំពុងកំណត់គោលដៅខ្សែបម្រើរបស់ Atalanta កីឡាករ Ederson សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 ។

Ederson ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់គាត់ ជាពិសេសនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ហើយបន្តគុណផលលេងល្អដល់រដូវកាលនេះទៀត។
លោក Romano បានពណ៌នា Ederson ជាខ្សែបម្រើដ៏ខ្លាំងបំផុតម្នាក់នៅអឺរ៉ុប ដែលជាគុណភាពដែលស័ក្តិសមនឹងទម្រង់លេងរបស់លោក Ruben Amorim។

លោកបានគូសបញ្ជាក់ថា United មិនមែនជាក្លិបតែមួយគត់ដែលចាប់អារម្មណ៍នោះទេ ដោយក្លិបកំពូលៗនៅអឺរ៉ុប រួមទាំងក្លិបមកពីប្រទេសអេស្ប៉ាញ និងអង់គ្លេស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាកររូបនេះផងដែរ។
Comments