Lewandowski តាមទាន់កំណត់ត្រារបស់ Ronaldo ក្រោយជ្រុះចេញពី Euro 2024 ជាមួយជម្រើសជាតិប៉ូឡូញ
- Aa2888 Sport
- Jun 26, 2024
- 1 min read
ក្រុមជម្រើសជាតិប៉ូឡូញរបស់ Robert Lewandowski គឺជាក្រុមដំបូងគេដែលបានធ្លាក់ចេញពី Euro 2024 ។

របួសរបស់ Lewandowski ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុន Euro 2024 មកដល់ មិនបានជួយប៉ូឡូញពេញដៃពេញជើងនោះទេ ខណៈដែលប្រធានក្រុមរូបនេះ បានខកខានការប្រកួតដំបូង និងការប្រកួតទី២។ ប៉ូឡូញចាញ់ទាំងពីរប្រកួតនោះ។

ប៉ុន្តែមុនពេលធ្លាក់ចេញពី Euros Lewandowski បានស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយបារាំង ដើម្បីតាមស្មើកំណត់ត្រានៃការស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo ក្នុងការប្រកួត Euro បួនលើកជាប់ៗគ្នា។
Lewandowski បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់មួយគ្រាប់ក្នុង Euro 2012, 2016, 2020 និង 2024។
Comments