ពិតជាជឿជាក់មែន! Lamine Yamal ថាមិនហ៊ានស៊ុតបញ្ជូលទីក្នុងការប្រកួតកន្លងមក ព្រោះសន្សំទុកគ្រាប់បាល់ពេលប៉ះអាល្លឺម៉ង់
- Aa2888 Sport
- Jul 2, 2024
- 1 min read
នៅអាយុត្រឹមតែ 16 ឆ្នាំ Lamine Yamal បានឡើងលើទំព័រមុខក្នុងបណ្ដាញសារព័ត៌មានធំៗក្នុងព្រឹត្តិការណ៍ Euro 2024។

ខ្សែបម្រើស្លាបរបស់ Barcelona បានបញ្ជូនបាល់បានពីរលើករួចហើយនៅក្នុងការប្រកួតនេះ ហើយថែមទាំងក្លាយជាកីឡាករក្មេងជាងគេដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាំងក្នុងវគ្គចែកពូល និងវគ្គ១៦ក្រុមចុងក្រោយ ។
Yamal ក៏សឹងតែអាចរកបានគ្រាប់បាល់ ពេលដែលអេស្ប៉ាញប៉ះជាមួយហ្សកហ្ស៊ីកាលពីសប្តាហ៍មុន ប៉ុន្តែការព្យាយាមទាំងអស់របស់គាត់ត្រូវបានរារាំងដោយអ្នកចាំទីក្រុមគូប្រកួត។
អញ្ចឹងក៏ដោយ កីឡាករវ័យក្មេងរូបនេះហាក់មិនភ្ញាក់ផ្អើលពេកទេ ដោយរូបគេនិយាយថា៖«ខ្ញុំសប្បាយចិត្តជាមួយនឹងលទ្ធផល រីករាយដែលយើងបានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយទន្ទឹងរង់ចាំការប្រកួតបន្ទាប់»។

យុវជនរបស់ក្លិប FC Barcelona រូបនេះនិយាយក្នុងសារព័ត៌មាន Diario Sport ទៀតថា៖ «ប្រាកដណាស់ ខ្ញុំចង់រកគ្រាប់បាល់នៅយប់នេះ ប៉ុន្តែ... ខ្ញុំគិតថា... ខ្ញុំកំពុងសន្សំគ្រាប់បាល់របស់ខ្ញុំទុកសម្រាប់ [ការប្រកួតជាមួយ] ជាមួយជម្រើសជាតិអាល្លឺម៉ង់» ។
Comments