គេដឹងច្បាស់ណាស់ថា Kylian Mbappe នឹងផ្ទេរទៅ Real Madrid នៅរដូវកាលក្រោយ ប៉ុន្តែកីឡាករបារាំងរូបនេះតែងតែមិននិយាយអំពីក្លិបដែលរូបគេផ្ទេរនៅរដូវកាលក្រោយ នៅពេលអ្នកកាសែតជជីកសួរ ពេលធ្វើបទសម្ភាសន៍ម្ដងៗ។

គាត់បាននិយាយថា៖«ពីព្រោះខ្ញុំគិតថាអ្វីដែលសំខាន់បំផុតគឺការបញ្ចប់រដូវកាលឱ្យបានល្អជាមួយនឹងក្លិបបច្ចុប្បន្នរបស់ខ្ញុំ PSG និងជាមួយនឹងពានរង្វាន់។ មានពេលច្រើនសម្រាប់គ្រប់យ៉ាង ហើយខ្ញុំនឹងប្រកាសក្លិប បន្ទាប់របស់ខ្ញុំក្នុងពេលកំណត់។ ហើយវានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ»។
Mbappe បន្ថែមថា៖«នៅមានព័ត៌មានលម្អិតសំខាន់ៗមួយចំនួនដែលនៅសល់ក្នុងកិច្ចព្រមព្រៀង ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺត្រូវបញ្ចប់ឱ្យបានល្អនៅទីនេះ»។
Mbappe បានដឹកនាំ PSG ឈ្នះពាន French Cup បន្ថែមពាន Ligue 1 របស់បារាំង ដែលពួកគេបានឈ្នះយូររួចហើយ។

តារាឆ្នើមសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន 44 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 10 ដងក្នុង 48 ប្រកួតរបស់គាត់សម្រាប់ PSG នៅរដូវកាលនេះ។
របាយការណ៍ជាច្រើននិយាយថាកិច្ចព្រមព្រៀងជាមួយ Real Madrid រួចរាល់ហើយ ហើយការប្រកាសរបស់ Mbappe ត្រូវបានគេរំពឹងទុកបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។
Comments