លោក KOJI GYOTOKU គ្រូបង្វឹកជម្រើសជាតិកម្ពុជាជឿជាក់លើកូនក្រុម មុនជួបម៉ាឡេស៊ីស្អែកនេះ
- Aa2888 Sport
- Dec 7, 2024
- 1 min read
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វារ ពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតបើកឆាកពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 នៅថ្ងៃស្អែក ស្របពេលលោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាជឿជាក់លើកូនក្រុមជាខ្លាំង។

លោកបាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតថា៖« សម្រាប់ខ្ញុំវាជាលើកដំបូងហើយ ក្រោយពេលខ្ញុំទទួលដំណែងជាគ្រូបង្គោល សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ ខ្ញុំគិតថា អ្នកគាំទ្ររំពឹងច្រើនសម្រាប់លទ្ធផលនៅថ្ងៃស្អែក ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ថើម្បីការប្រកួតមួយនេះ។
ខ្ញុំជឿថា មានអ្នកខ្លះអាចសង្ស័យពីក្រុមរបស់យើង ប៉ុន្តែសម្រាប់ខ្ញុំជឿជាក់លើក្រុមរបស់យើង ជឧជាក់លើការសាមគ្គីជាមួយគ្នា យើងនឹងប្រយុទ្ធជាមួយគ្នា ហើយយើងជឿជាក់ថា យើងនឹងធ្វើឱ្យបានល្អបំផុតសម្រាប់ការប្រកួតថ្ងៃស្អែកនេះ។»

«មិនថាកីទ្បាករចូលមកពីណាទេ ម៉ាឡេស៊ី គឺជាក្រុមខ្លាំង ពួកគេមានលីគល្អ។ ដូចយើងបានដឹងហើយ FIFA Ranking របស់ពួកគេក៏ល្អផងដែរ។ ដូច្នេះហើយ ទោះបីជាកីទ្បាករណាមក ក៏ខ្ញុំគិតថាម៉ាឡេស៊ី គឺជាក្រុមខ្លាំងផងដែរ...»។
ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង៥:៤៥ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕
Comments