Joan Laporta ត្រូវបានចោទប្រកាន់ពីបទកុហកអ្នកគាំទ្រ Barcelona ថាក្លិបមានលុយចុះកុងត្រាយក Nico Williams
- Aa2888 Sport
- Aug 2, 2024
- 1 min read
កាលពីខែមុន លោក Joan Laporta បានបញ្ជាក់ថា Barcelona មានមធ្យោបាយចុះកុងត្រាយក Nico Williams ហើយក្លិប Atletico Bilbao អាចទទួលបានលុយ៥៨លានអឺរ៉ូ បើទោះបីជាក្រុមអ្នកមានបុណ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុក៏ដោយ។

ខ្សែបម្រើស្លាបវ័យ 22 ឆ្នាំគឺជាគោលដៅកំពូលរបស់ក្រុមមានមូលដ្ឋាននៅកាតាឡាន់មួយនេះ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ បើទោះបីជា វាហាក់បីដូចជាមិនទំនងថា គាត់នឹងចូលរួមក៏ដោយ។
ចាប់តាំងពីពេលនោះមកមានរបាយការណ៍ជាច្រើនបានថ្លែងស្របតាមការលើកឡើងរបស់លោក Laporta ថា Barcelona មានលុយដើម្បីចុះហត្ថលេខាលើ Williams ប៉ុន្តែមិនពិតនោះទេ លោក Laporta កំពុងធ្វើឱ្យអ្នកគាំទ្រយល់ច្រឡំ។

ថ្លែងទៅកាន់ The Athletic (តាមរយៈ Sport) លោក Victor Font ដែលជាបេក្ខភាពអាចមកជំនួសតំណែងប្រធានក្លិបលោក Laporta បានអះអាងថា Barcelona មិនមានលទ្ធភាពបង់ប្រាក់យកហត្ថលេខា Williams ផ្ដាច់កុងត្រានោះទេ។
“ខ្ញុំប្រាថ្នាថាយើងអាចចុះហត្ថលេខាលើ Nico Williams ព្រោះនោះជាអ្វីដែលយើងត្រូវការ។ លោកប្រធានក្លិបបាននិយាយថា វាអាចទៅរួច ប៉ុន្តែវាមិនពិតទេ។ ថ្ងៃនេះមិនអាចធ្វើបានទេ។ យើងសង្ឃឹមថាវានឹងអាចទៅរួចនៅថ្ងៃស្អែក។ ប៉ុន្តែថ្ងៃនេះ ពិតជាមិនមែនទេ»។
វាមិនមែនមានតែលោក Font ទេដែលសង្ស័យសមត្ថភាពរបស់ Barcelona ក្នុងការចុះហត្ថលេខាលើ Williams កីឡាករខ្លួនឯងក៏មិនប្រាកដដែរ ដែលនេះជាមូលហេតុដែលគាត់ហាក់ដូចជាស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរនៅក្នុងរដូវក្តៅនេះ។
Comments