បើតាមការរាយការណ៍ពី Sky News Harry Maguire ដែលជាខ្សែការពាររបស់ក្រុម Manchester United ត្រូវបានពិន័យមិនឱ្យបើកបររយៈពេល 56 ថ្ងៃ បន្ទាប់ពីគាត់បានសារភាពថា បានបើកឡានក្នុងល្បឿន ៨៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់កំណត់ល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្បែរព្រលានយន្តហោះទីក្រុង Manchester ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី 5 ខែមីនាឆ្នាំមុន ដោយឡាន Range Rover របស់ Maguire ត្រូវបានកាមេរ៉ាចាប់ឃើញថា លើសល្បឿនកំណត់ដល់ទៅ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងអំឡុងពេលចូលសវនាការរយៈពេល 20 នាទីនៅឯតុលាការ Bolton Magistrates Maguire ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១,០៥២ ផោនផងដែរ។ កីឡាករអន្តរជាតិអង់គ្លេស បានសារភាពកំហុសចំពោះបទល្មើសនេះកាលពីខែតុលាឆ្នាំមុន។

នៅពេលកើតហេតុ គាត់បានពិន័យដកពិន្ទុចំនួន៣លើប័ណ្ណបើកបររួចទៅហើយ ចំពោះបទល្មើសកន្លងមក ។
Maguire មិនមានវត្តមាននៅក្នុងតុលាការសម្រាប់ការកាត់ទោសនោះទេ គឺឈ្មោះរបស់គាត់ជាម្ចាស់រថយន្តនោះ ហើយគាត់ជាអ្នកបើកបរល្មើសច្បាប់ដោយខ្លួនឯង។
Comentarios