មុនដឹកនាំជម្រើសជាតិកម្ពុជាប៉ះម៉ុងហ្គោលីយប់នេះលោក Felix Dalmas ថា អ្នកគាំទ្របាល់ទាត់មាន៣ប្រភេទ
- Aa2888 Sport
- Jun 7, 2024
- 1 min read
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បាននិយាយថា អ្នកគាំទ្របាល់ទាត់នៅកម្ពុជាបច្ចុប្បន្នមានបីប្រភេទ។ លោកថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតមុនការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជាប៉ះម៉ុងហ្គោលីក្នុងលក្ខណៈមិត្តភាពអន្តរជាតិ។

ប្រភេទទី ១ អ្នកដែលតែងតែគាំទ្រពួកយើង មកមើលការប្រកួត ហើយយើងត្រូវការពួកគេដើម្បីកម្លាំងចិត្តលេងឲ្យឈ្នះ
ប្រភេទទី ២ អ្នកគាំទ្រដែលមិនដែលដឹងពីក្រុមដែលយើងលេងជាមួយ និងការប្រកួតប្រជែងរបស់ពួកគេ
ប្រភេទទី ៣ គឺអ្នកគាំទ្រដែលរង់ចាំតែពេលក្រុមចាញ់ ហើយអង្គុយរិះគន់លើហ្វេសបុកដើម្បីបាន Like ខ្ញុំសង្ឃឹមថាពេលយើងឈ្នះពួកគេនឹងផ្លាស់ប្តូរ ។
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás និយាយាថា៖ ការប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិម៉ុងហ្គោលី ជារឿងដ៏តាងតឹង ដោយសារពួកគេមានកាយសម្បទាធំ ហើយពួកគេក៏មានកីទ្បាករម្នាក់ដែលលេងនៅអឺរ៉ុបផងដែរ។
Commentaires