ក្លិបបាល់ទាត់ Everton បង្ហាញពីហេតុផលពិតប្រាកដនៅពីក្រោយដាក់ទឹកជ្រលក់ 'ketchup ពណ៌ខៀវ'លើនំប៉័ងហតដក
- Aa2888 Sport
- Mar 27
- 1 min read
AA2888 SPORT NEWS: ជាក់ស្តែង វាមិនមែនដោយសារតែដើម្បីប្រឆាំងពណ៌ក្រហមរបស់ Liverpool នោះទេ។
នំប៉័ងហតដកស្រូបជាមួយទឹកជ្រលក់ពណ៌ខៀវនៅ Bramley-Moore Dock ដែលជាកីឡដ្ឋានថ្មីរបស់ក្លិប Everton ដែលបានដាក់លក់ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែវាប្លែក។ យើងធ្លាប់តែឃើញទឹកជ្រលក់ដាក់ពីលើហែមបឺហ្គឺរ ឬ ភីហ្សារ មានពណ៌ក្រហម តែក្លិប Everton ដាក់ពណ៌ខៀវ។

កាលពីថ្ងៃអាទិត្យ អ្នកគាំទ្រ Everton ច្រើនជាង 25,000 នាក់បានទទួលបទពិសោធន៍ដំបូងរបស់ពួកគេអំពីកីឡដ្ឋានដែលសង់អស់ 800 លានផោន អំឡុងពេលព្រឹត្តិការណ៍សាកល្បងមួយ។
អ្នកខ្លះដែលបានចំណាយប្រាក់ ៩,៥០ ផោនទិញនំប៉័ងហតដកមួយបានបង្ហាញការភ្ញាក់ផ្អើលចំពោះទឹកជ្រលក់ពណ៌ខៀវខុសពីធម្មតា។

អ្នកគាំទ្រជាច្រើនបាននិយាយលេងសើចថា ក្លិបបានលាបពណ៌ទឹកជ្រលក់ ketchup ទៅជាពណ៌ខៀវ ដើម្បីលុបស្លាកស្នាមពណ៌ក្រហម ដែលជាពណ៌របស់គូប្រជែងរបស់ពួកគេគឺ Liverpool។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក Everton បានបញ្ជាក់ថា ទឹកជ្រលក់នេះ ពិតជាទឹកជ្រលក់ខ្ទឹម aioli ដែលមានពណ៌ខៀវ ដើម្បីជាការសរសើរដល់អ្នកគាំទ្ររបស់ពួកគេ។ ហើយសម្រាប់អ្នកដែលចង់បានប៊ឺហ្គឺ ketchup ពណ៌ក្រហមបែបប្រពៃណីនៅតែមាន និងអាចទិញនៅក្នុងពហុកីឡដ្ឋាន។
មន្ត្រីក្លិបបាននិយាយថា៖ "គ្រាន់តែចង់បញ្ជាក់! គ្រឿងឧបភោគបរិភោគគឺ ខ្ទឹមខៀវ អាយអូលី មិនមែន ketchup ឬ mayo ទេ»។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Comments