របាយការណ៍ដែលថា Cristiano Ronaldo និង Lionel Messi រួមគ្នានៅ Inter Miami ត្រូវច្រានចោល
- Aa2888 Sport
- Mar 29
- 1 min read
AA2888 SPORT NEWS: របាយការណ៍ដែលអះអាងថា Cristiano Ronaldo និង Lionel Messi អាចលេងជាមួយគ្នានៅ Inter Miami សម្រាប់ការប្រកួត Club World Cup ក្នុងកិច្ចសន្យារយៈពេលខ្លីត្រូវបានច្រានចោលដោយអ្នកជំនាញការផ្ទេរ Fabrizio Romano ។

Romano បាននិយាយថា៖ "រឿងបែបនេះ មិនអាចកើតឡើងទេ" ដែលនេះប្រៀបដូចជាការយកទឹកចាក់ពន្លត់ភ្លើង ក្រោយមានព័ត៌មានក្លិប Inter Miami បើកចំហរក្នុងការធ្វើឱ្យកីឡាករទាំងពីរលេងជាមួយគ្នា។
Ronaldo នឹងផុតកុងត្រានៅ Al Nassr នៅរដូវក្តៅនេះ ប៉ុន្តែគេរំពឹងថាគាត់នឹងចុះកុងត្រាជាមួយក្លិបលេងនៅ Saudi Pro League ម្តងទៀត។

ខណៈពេលដែលមានការផ្ដល់យោបល់ថាគាត់អាចចាកចេញ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយក្លិបដែលលេងពាន Club World Cup រួមទាំង Inter Miami លោក Romano បានបដិសេធនូវដំណឹងនេះ។
ទន្ទឹមនឹងនេះ Messi នឹងចូលរួមក្នុងការប្រកួត Club World Cup ជាមួយ Inter Miami ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
留言