Cristiano Ronaldo ទិញយន្តហោះឯកជន Gulfstream G650 តម្លៃ 73 លានដុល្លារ
- Aa2888 Sport
- Jan 13
- 1 min read
យោងតាមរបាយការណ៍បានឱ្យដឹងថា Cristiano Ronaldo បានទិញយន្តហោះឯកជនថ្មីម៉ាក Gulfstream G650 ដែលជាប្រភេទយន្តហោះឯកជនជំាន់ថ្មីចុងក្រោយបំផុត។

កាសែតទួរគី Daily Sabah បានរាយការណ៍ថា យន្តហោះថ្មីរបស់កីឡាករព័រទុយហ្គាល់មានតម្លៃប្រហែល ៧៣ លានដុល្លារ។ Ronaldo ធ្លាប់បានប្រើប្រាស់យន្តហោះ Gulfstream G200 ដែលគាត់បានលក់ក្នុងតម្លៃ 21 លានដុល្លារ មុនពេលទិញយន្តហោះថ្មីនេះ។

យន្តហោះ Gulfstream G650 គឺជាយន្តហោះដែលល្បីឈ្មោះសម្រាប់បច្ចេកវិទ្យាទំនើប ការរចនា និងល្បឿនដែលមិនអាចប្រៀបផ្ទឹមបាន។ យន្តហោះថ្មីរបស់ Ronaldo អាចមានល្បឿនលឿនបំផុតដល់ទៅ ៦១០ ម៉ាយក្នុងមួយម៉ោង។

វាក៏ជាយន្តហោះប្រណិតមួយដែលអាចផ្ទុកអ្នកដំណើរបានដល់ទៅ ១៩ នាក់។ វាក៏មានបន្ទប់បីផងដែរ។ លក្ខណៈពិសេសមួយចំនួនទៀតរួមមាន វ៉ាយហ្វាយ ទូរសព្ទ ឡចំហាយអគ្គិសនី មីក្រូវ៉េវ ប្រព័ន្ធពហុព័ត៌មាន និងទូទឹកកក។

បន្ថែមពីលើគ្រឿងបរិក្ខារទាំងអស់ យន្តហោះនេះក៏ទទួលបានកន្លែងគ្រប់គ្រាន់សម្រាប់កីឡាករ ដើម្បីទុកសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ផ្សេងៗទៀតផងដែរ។ វាក៏មានអក្សរផ្ចង់របស់ Ronaldo គឺ CR ដែលឆ្លាក់នៅលើវា និងរូបភាពនៃការអបអរគ្រាប់បាល់ “Siu” ដែលជាស្ដាយ៍អបអរគ្រាប់បាល់និមិត្តរូបរបស់គាត់ផងដែរ។
Kommentare