ក្រោយអវត្តមាន Bruno Fernandes ខ្សែបម្រើ Casemiro បានពាក់ស្លាកប្រធានក្រុម ដឹកនាំ Man United ទល់នឹង Crystal Palace កាលពីយប់ថ្ងៃចន្ទ។

ទោះបីជាយ៉ាងណាក៏ដោយ វាជាយប់មួយដែលមិនអាចបំភ្លេចបានសម្រាប់កីឡាករប្រេស៊ីលរូបនេះ។ Casemiro មានទំនាក់ទំនងអវិជ្ជមានដែលធ្វើឱ្យរបូតគ្រាប់បាល់បីគ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងបួនដែល United ត្រូវបាន Crystal Palace ស៊ុតទម្លាយទី។

យោងតាម Whoscored គាត់ត្រូវបានកីឡាកររបស់ Crystal Palace ញាក់ផុតដល់ទៅ៨ដងដែលជាកំណត់ត្រាមួយច្រើនក្នុងការប្រកួត Premier League នៅរដូវកាលនេះ។

តែយ៉ាងណាក៏ដោយ Casemiro និងមិត្តរួមក្រុមរបស់គាត់ត្រូវតែទុកការប្រកួតនេះមួយឡែកសិន ហើយផ្ដោតលើការប្រកួតទល់និងក្រុមប្រជែងពានរង្វាន់ Premier League កាំភ្លើងធំ Arsenal ៕
Comments