លេងបាល់សឹងមួយជីវិតទៅហើយ Bruno Fernandes ខកខានការប្រកួតដោយសាររបួសតែម្ដងគត់
- Aa2888 Sport
- May 8, 2024
- 1 min read
ម្រាមដៃដែលបាក់របស់ Bruno Fernandes ធ្វើឱ្យគាត់អវត្តមានសម្រាប់ការប្រកួតរបស់ Manchester United ឬទល់នឹង Crystal Palace កាលពីថ្ងៃចន្ទ (06/05/2024)។

ក្នុងជំនួបចាញ់ Crystal Palace ៤-០ គឺជាការប្រកួតដំបូងដែលខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះបានអវត្តមានដោយសាររបួស បើគិតពេញមួយអាជីពលេងឱ្យក្លិបរបស់គាត់។
ខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះបានលេង 520 ប្រកួតសម្រាប់ក្រុម Novara, Udinese, Sampdoria, Sporting CP និងចុងក្រោយ Man United ជាមួយនឹងកំណត់ត្រារបួសដ៏ល្អឥតខ្ចោះ។

Bruno បានខកខាន 13 ប្រកួតសម្រាប់បិសាចក្រហមដោយ 4 ខកខានដោយសារជាប់ពិន័យ 3 ប្រកួតដោយសារបម្រុងមិនប្ដូរចូល 4 ប្រកួតដោយសារប្ដូរតាកទិចលេង ១ប្រកួទ តាមរយៈជំងឺ និង១តាមរយៈរបួសម្រាមដៃនេះឯង។
Comments