Bookmakers ល្បីៗថា Viktor Gyokeres ផ្ទេរទៅក្លិបមួយនេះមានភាគរយខ្ពស់ជាងគេ
- Aa2888 Sport
- Dec 29, 2024
- 1 min read
ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting Lisbon គឺជាកីឡាករស្ថិតក្នុងគោលដៅរបស់ក្លិបកំពូលៗនៅអឺរ៉ុបស្ទើរតែទាំងអស់ទៅហើយ។

ដូច្នេះហើយ ខ្សែប្រយុទ្ធស៊ុយអែតរូបនេះ អាចនឹងផ្លាស់ទៅក្រុមថ្មីក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា។ មានក្លិបមួយចំនួនដែលគាត់មានទំនាក់ទំនងផ្ទេរទៅលេងហើយក្នុងនោះ Man Utd មានភាគរយខ្ពស់ជាងគេ។
ក្រុមហ៊ុនកំណត់ហាងឆេង ( Bookmakers ) ក្នុងពិភពលោកបានកំណត់ឱកាសរបស់គាត់ក្នុងការចូលរួមជាមួយក្លិបធំៗមួយចំនួន។
Bookmakers ចាត់ទុកថា Gyokeres ទៅធ្វើការជាមួយលោក Ruben Amorim ម្ដងទៀតនៅ Manchester United ដោយមានហាងឆេង 5។ ខ្សែប្រយុទ្ធរូបនេះនឹងផ្ទេរទៅ Arsenal ជាមួយនឹងហាងឆេង 13 ។

មានការរំពឹងទុកផងដែរថា Gyokeres អាចចូលរួមជាមួយ Harry Kane នៅ FC Bayern Munich និង Erling Haaland នៅ Manchester City ។ វាហាក់ដូចជាមិនទំនងដែលថាគាត់នឹងយល់ព្រមចំពោះការផ្លាស់ប្តូរបែបនេះ ប៉ុន្តែហាងឆេងសម្រាប់ការផ្ទេរនេះគឺដល់ទៅ 17 ។
ហាងឆេង ១៧ នេះដែរត្រូវបានផ្តល់ជូនសម្រាប់ការផ្ទេរទៅកាន់ Tottenham ។ ការប្រកួតប្រជែងក្នុងតំណែងប្រយុទ្ធលេង៩ជាមួយ Dominic Solanke នឹងងាយស្រួលជាង។
កីឡាកររូបនេះស៊ុតបាន២៧គ្រាប់និងបញ្ជូនឲ្យបាន៥ដងក្នុងការប្រកួត២៦លើកក្នុងរដូវកាលនេះនៅ Sporting CP។ នេះគ្រាន់តែជាការកំណត់ហាងឆេងតែប៉ុណ្ណោះ តែពិតឬមិនពិតមានតែរង់ចាំមើលបន្តទៀត។
Comments