ក្រលុយតែចិត្តធំ! Barcelona សម្លឹងមើល Gyokeres ជាជម្រើសអាទិភាពក្នុងការពង្រឹងតំបន់ប្រយុទ្ធ
- Aa2888 Sport
- Nov 9, 2024
- 1 min read
ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថាបានកំណត់គោលដៅមកលើខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លិប Sporting CP មកពង្រឹងជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ។

កីឡាករអន្តរជាតិស៊ុយអែតបាននឹងកំពុងកសាងកេរ្មិ៍ឈ្មោះដ៏ត្រចះត្រចង់ ជាមួយនឹងការបង្ហាញគុណផលលេងយ៉ាងល្អហើយពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅអឺរ៉ុបជាច្រើនរួមទាំង Barcelona ផងដែរ។
ក្លិបមានមូលដ្ឋាននៅទឹកដី Catalan មើលឃើញថា Gyokeres ជាអ្នកស្នងតំណែងរយៈពេលវែងដ៏មានសក្តានុពលរបស់ Robert Lewandowski ដែលជិតដល់ដំណាក់កាលចុងក្រោយនៃអាជីពរបស់គាត់។ តាមពិតទៅ Barcelona បាននិងកំពុងស្វែងរកយ៉ាងសកម្មនូវខ្សែប្រយុទ្ធដែលអាចទុកចិត្តបាន ដោយមានឈ្មោះផ្សេងទៀតដូចជា Jonathan David ។ ទោះជាយ៉ាងណាក៏ដោយ Barcelona សម្លឹងមើល Gyokeres ជាជម្រើសអាទិភាព។

ត្បិតអញ្ចឹងក៏ដោយ ការទទួលបាន Gyokeres អាចជាបញ្ហាប្រឈម។ Sporting Lisbon ដែលបច្ចុប្បន្នជាម្ចាស់របស់ខ្សែប្រយុទ្ធរូបនេះ បានដឹងយ៉ាងច្បាស់ពីការចាប់អារម្មណ៍ពីក្លិបធំៗ ហើយត្រូវបានគេរំពឹងថានឹងទាមទារតម្លៃផ្ទេរដ៏ខ្ពស់មិនខាន។
ដើម្បីធានាបាន Gyokeres នៅរដូវកាលក្រោយ Barcelona ប្រហែលជាត្រូវបង្ហាញសំណើហិរញ្ញវត្ថុដ៏រឹងមាំមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចរបស់ក្លិប វាមិនប្រាកដថាតើការផ្លាស់ប្តូរបែបនេះនឹងអាចទៅរួចនោះទេ។
Comentarios