Real Madrid បាត់កម្លាំងសំខាន់ម្នាក់ក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL ក្រោយកីឡាករម្នាក់នេះរបួស
- Aa2888 Sport
- May 9, 2024
- 1 min read
Tchouameni កំពុងស្ថិតក្នុងមន្ទិលសង្ស័យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីក្រុមគ្រូពេទ្យបានបញ្ជាក់ពីរបួសរបស់គាត់ ក្រោយការប្រកួតម្សិលមិញ។

Aurelien Tchouameni បានរងរបួសពេលប៉ះ Bayern ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីថ្ងៃពុធ។

Real Madrid បានធ្វើបច្ចុប្បន្នភាពរបស់គាត់ថា៖ «បន្ទាប់ពីការធ្វើតេស្តបានធ្វើឡើងនៅថ្ងៃនេះ(ម្សិលមិញ) គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសជើងឆ្វេងរបស់គាត់។ តែយ៉ាងណាយើងរង់ចាំការវាយតម្លៃបន្ថែម»។
របាយការណ៍វេជ្ជសាស្ត្ររបស់ក្លិបមិននិយាយអ្វីអំពីកាលបរិច្ឆេទនៃការជាសះស្បើយរបស់ខ្សែបម្រើរូបនេះទេ។ កាសែត Athletic, Cope និង El Chiringuito សុទ្ធតែរាយការណ៍ថាកីឡាករសញ្ជាតិបារាំងរូបនេះជាប់មន្ទិលសង្ស័យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។ ក្រុមអធិរាជសនឹងត្រូវជួប Dortmund នៅ Wembley នៅថ្ងៃទី 1 ខែមិថុនា។

L'Equipe បន្ថែមថា Tchoaumeni បានចូលលេងដោយការឈឺចាប់អស់រយៈពេលពីរបីសប្តាហ៍កន្លងមកនេះ។
Opmerkingen