ម្ចាស់ជើងឯក MMA មីយ៉ាន់ម៉ា Aung La N Sang ប្រកាសដេញថ្លៃស្រោមដៃមាសរៃអង្គាសន៍លុយជួយជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី
- Aa2888 Sport
- Mar 31
- 1 min read
AA2888 SPORT NEWS: កីឡាករក្បាច់គុនចម្រុះ Aung La N Sang ដែលជាជើងខ្លាំងរបស់ស្ថាប័ន ONE Championship កំពុងកៀងគរជំនួយសម្រាប់ជនរងគ្រោះក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរង់ផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត 7.7 រ៉ិចទ័រ បានវាយប្រហារចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ានៅជិតទីក្រុង Mandalay កាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យមនុស្សជាង 1,600 នាក់បានស្លាប់ និងខូចខាតហេដ្ឋរចនាសម្ព័ន្ធរាប់មិនអស់។
Aung La អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម និងទម្ងន់ស្រាលរបស់ ONE បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់នឹងដេញថ្លៃស្រោមដៃប្រយុទ្ធដែលគាត់បានវាយឈ្នះ Alain Ngalani កាលពីឆ្នាំ 2017 នៅទីក្រុង Yangon ដើម្បីជួយជនរងគ្រោះ។

គាត់ក៏បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គាត់គ្រោងនឹងបង្កើតគណនី GoFundMe ដើម្បីប្រមូលថវិកាសម្រាប់ជួយអ្នករួចផុតជីវិតពីគ្រោះនេះ ហើយនឹងរៀបចំបុគ្គលិកដើម្បីផ្តល់ជំនួយផ្នែកសង្គ្រោះនៅលើដី។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://t.me/sun2888helpcenter
Comments