លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម១៩ឆ្នាំ ក្នុងសន្និសីទសារព័ត៌មានត្រៀមសម្រាប់ការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅថ្ងៃស្អែក ខណៈដែលក្រុមរបស់លោកនឹងត្រូវជួបទីម័រខាងកើតក្នុងការប្រកួទបើកឆាក។

លោកបាននិយាយថា៖ «ខ្ញុំពិតជាមានមោទនកភាពក្នុងការចូលរួមការប្រកួតកម្រិតយុវជនU19លើកនេះ។ វាជាឱកាសដ៏ពិសេសលើកទីមួយក្នុងនាមជាគ្រូបង្គោលក្រោយចូលរួមគ្រប់ឈុតជម្រើសជាតិអស់រយៈពេល១៧ឆ្នាំក្នុងនាមជាជំនួយការ»។

«ការប្រកួតនេះគឺសំខាន់សម្រាប់ប្រជាជនយើងហើយខ្ញុំនឹងធ្វើឱ្យអស់លទ្ធភាព ដើម្បីឱ្យបងប្អូនទាំងអស់គ្នាទទួលបាននូវការពេញចិត្ត និងសប្បាយចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ដ៏ស្រស់ស្អាតរបស់យើងបន្តទៀត មិនថាលីគ ក្លិបនិងជម្រើសជាតិ»។
Comments