ក្លិបបាល់ទាត់វិសាខា នឹងផ្លាស់ប្ដូរនិមិត្តសញ្ញា (Logo) របស់ខ្លួនដែលមានរូបខ្លាឡើងវិញ នេះបើតាមការប្រកាសរបស់ក្លិបក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ក្លិប។

មូលហេតុនៃការផ្លាស់ប្ដូរនេះគឺដោយសារ៖« រដូវកាលក្រោយក្លិបនឹងមានកីឡដ្ឋានថ្មីផ្ទាល់ខ្លួន។ វាក៏នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរ ព្រោះវានឹងឈានចូលគំរប់ខួប 1️⃣0️⃣ឆ្នាំ ដែលក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានបង្កើតឡើង។
លើសពីនេះក្លិបនឹងរៀបចំនូវកម្មវិធីផ្សេងៗ ហើយព្យាយាមទាក់ទាញមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួមទាំងជនបរទេសមកទស្សនានៅខេត្តសៀមរាប និងកីឡដ្ឋានថ្មីរបស់ពួកគេ ។
និមិត្តសញ្ញា (Logo) ចាស់ មានដាក់បញ្ចូលទង់ជាតិខ្មែរ ប្រាសាទអង្គរវត្ត និងរូបរាងខេត្តសៀមរាបក្នុងគោលបំណងបញ្ជាក់ថា ក្លិបបាត់ទាត់ អង្គរថាយហ្គឺរ គឺជាក្លិបដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។
យើងសង្ឃឹមថានាពេលខាងមុន ឯកសណ្ឋាន និងវត្ថុអនុស្សាវរីយ៍របស់ក្លិបដែលមាននិមិត្តសញ្ញានេះនឹងមានដាក់លក់ ហើយទទួលបានការគាំទ្រពីសំណាក់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ»។
Comentários