ជាតិណាស់! ជម្រើសជាតិកម្ពុជាជួបថៃក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2024
- Aa2888 Sport
- May 21, 2024
- 1 min read
ហាណូយ៖ ក្នុងកម្មវិធីចាត់ឆ្នោតជ្រើសរើសពូល ពានរង្វាន់ AFF Mitsubishi Electric Cup 2024 ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A ដោយត្រូវជួបក្រុមមួយឡើងពីវគ្គជម្រុះ Playoff (ប្រុយណេ/ទីម័រខាងកើត, សិង្ហបុរី,ម៉ាឡេស៊ី និង ក្រុមខ្លាំងថៃ។

ដោយឡែក! ក្នុងពូល B មាន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងជម្រើសជាតិឡាវ។ ព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup 2024 នឹងធ្វើតាមទម្រង់ឆាប់ឆ្នោត 2018 និង 2022។
នៅក្នុងទម្រង់បច្ចុប្បន្ន ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតចំនួនប្រាំបួននឹងមានលក្ខណៈគ្រប់គ្រាន់ដោយស្វ័យប្រវត្តិឈរចាំក្នុងពូល ខណៈដែលក្រុមចំណាត់ថ្នាក់ទី 10 និងទី 11 នឹងត្រូវលេងក្នុងវគ្គជម្រុះពីរជើង។ ក្រុមទាំង 10 នឹងត្រូវបានបំបែកជាពីរពូល មាន៥ក្រុម ហើយលេងប្រព័ន្ធវិល ដោយក្រុមនីមួយៗលេង២ប្រកួតក្នុងផ្ទះ និង 2 ប្រកួតក្រៅដី។

ក្រុមលេខ១ និង២ ក្នុងពូលនីមួយៗនឹងឈានទៅវគ្គបន្តដែលរួមមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រតែម្ដង។ ការប្រកួតបាល់ទាត់កម្រិតថ្នាក់អាស៊ាន AFF Mitsubishi Electric Cup 2024 នឹងចាប់ផ្តើមលេងពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ៕
Comentários