សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់សំណើ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup 2031 ។

នៅឆ្នាំ 2027 ការប្រកួតជុំចុងក្រោយនៃ Asian Cup អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងការប្រកួតលើកក្រោយ ឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសដំបូងគេដែលដាក់សំណើទៅ AFC ឬ Asian Football Confederation ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានធំជាងគេនៅអ្វីបអាស៊ីមួយនេះ។
កាលពីពេលថ្មីៗនេះផងដែរ ប្រទេសឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍លំដាប់ពិភពលោកមួយរួចទៅហើយ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA U17 World Cup 2023។
សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងពានរង្វាន់ Asian Cup ឆ្នាំ 2027 ពួកគេនឹងចូលលេងវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រកួតក្នុងវគ្គជម្រុះនោះទេ ព្រោះក្រុមបានឆ្លងផុតវគ្គជម្រុះជុំទី 3 ឬ 18 ក្រុមចុងក្រោយក្នុងវគ្គជម្រុះ World Cup ឆ្នាំ 2026 នៅតំបន់អាស៊ី៕
Comentarios