ព្រះខ័នរាជស្វាយរៀងទទួលបានប្រាក់រង្វាន់៣សែនដុល្លារ ក្រោយឡើងវគ្គ1/4ផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League
- Aa2888 Sport
- Mar 14
- 1 min read
AA2888 SPORT NEWS: គិតមកត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀង ក៏ដូចជាក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀត រកបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិករួចស្រេច ដោយហេតុថា ការប្រកួតពានរង្វាន់ក្លិបអាស៊ីកម្រិតទី៣ AFC Challenge League រដូវកាល ២០២៤-២៥ បានចំណាយលើប្រាក់រង្វាន់សរុបចំនួន ៤,៤២០,០០០ដុល្លារ។

១៨ក្រុមចូលវគ្គសន្សំពិន្ទុតាមពូលនីមួយៗ ទទួលបានប្រាក់រង្វាន់១០ម៉ឺនដុល្លារ។ ក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយ បាន៨ម៉ឺនដុល្លារបន្ថែម និងក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន១២ម៉ឺនដុល្លារបន្ថែម។ ចំណែកក្រុមរងជើងឯកបានប្រាក់រង្វាន់ ៥០ម៉ឺនលានដុល្លារ ខណៈក្រុមជើងឯកបានប្រាក់រង្វាន់ ១លានដុល្លារ។ ដូច្នេះក្រុមឈ្នះជើងឯកនឹងទទួលប្រាក់រង្វាន់សរុប ១,៣លានដុល្លារ រីឯក្រុមរងជើងឯករកបានសរុប ៨០ម៉ឺនដុល្លារ។
ការប្រកួតពានរង្វាន់ក្លិបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ បានរកឃើញ៤ក្រុមចុងក្រោយជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីប្រកួតប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅតំបន់ខាងលិច ក្រុមតំណាងគុយវ៉ែត Al-Arabi បានយកឈ្នះលើក្រុមតំណាងអូមង់ Al-Seeb នៅវគ្គ៨ក្រុមចុងក្រោយ សរុបលទ្ធផលទាំងពីរជើង ៣ទល់នឹង២។ ស្របពេលក្រុមតំណាងតួកម៉េនីស្ថាន FK Arkadag បានយកឈ្នះលើក្រុមតំណាងឥណ្ឌា East Bengal សរុបលទ្ធផលទាំងពីរជើង ៣ទល់នឹង១។ Al-Arabi នឹងត្រូវតទល់ជាមួយ Arkadag នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងពីរជើង នៅថ្ងៃទី៩ និងទី១៦ ខែមេសា ឆ្នាំ២០២៥។

ដោយឡែក នៅតំបន់ខាងកើត ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុមតំណាងមីយ៉ាន់ម៉ា Shan United សរុបលទ្ធផលទាំងពីរ ៧ទល់នឹង៤ ខណៈដែលក្រុមតំណាងឥណ្ឌូណេស៊ី Madura United យកឈ្នះលើក្រុមតំណាងឆាយនីសតៃប៉ិ Tainan City សរុបលទ្ធផលទាំងពីរ ៣ទល់នឹង០។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវតទល់ជាមួយ Madura United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងពីរជើង នៅថ្ងៃទី១០ និងទី១៧ ខែមេសា ឆ្នាំ២០២៥។
~ ~ ~ ~ * ~ ~ ~ ~
☎️ ផ្នែកសេវាអតិថិជន និងបើកអាខោនផ្ទាល់
🌐តេឡេក្រាម៖ https://a.aa2888.city
Comments