គោព្រៃកម្ពុជាជួបស្រីលង្កាក្នុងវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027™
- Aa2888 Sport
- May 9, 2024
- 1 min read
លទ្ធផលចាប់ឆ្នោតក្នុងវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027™ ជុំទី១ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយនឹងប្រទេសស្រីលង្កា។

ការប្រកួតនេះនឹងធ្វើឡើង២ជើង៖
-ជើងទី១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នាប្រទេសស្រីលង្កា
-ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាពហុកីឡដា្ឋនជាតិ (អូឡាំពិក)។
មុនឈានដល់ការប្រកួតវគ្គជម្រុះ playoff នេះ ក្រុមរហ្សនាមគោព្រៃក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Félix Dalmas នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
Comentários